ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្ទៃក្នុងជាមួយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងសារាចរ ស្ដីពីការគ្រប់គ្រងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ ២០២៤

នាថ្ងៃសុក្រ ១១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា គ.ស. ២០២៤ វេលាម៉ោង ២:០០នាទី, ឯកឧត្ដម យ៉េត វីណែល, អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ., បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងសារាចរ ស្ដីពីការគ្រប់គ្រងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ប្រកាស ស្ដីពីគោលការណ៍ យន្តការ នីតិវិធី និងការតាមដាននិងវាយតម្លៃ សម្រាប់ការផ្ដល់ការលើកទឹកចិត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងក្របខ័ណ្ឌ កសហវ. ព្រមទាំង ប្រកាស ស្ដីពីគោលការណ៍ យន្តការ នីតិវិធី និងការតាមដាននិងវាយតម្លៃ សម្រាប់ការផ្ដល់ការលើកទឹកចិត្ត ជូនក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត។



ព័ត៌មានទាក់ទង